Author Topic: Walker ថាពានមួយនេះ ពិបាកឈ្នះជាង Champions League  (Read 41 times)

dykh

  • Jr. Member
  • **
  • Posts: 77
    • View Profile


ខ្សែការពារស្លាបស្ដាំ Kyle Walker របស់ Manchester City ជឿថាការឈ្នះពាន Premier League មានការពិបាកជាងឈ្នះ UEFA Champions League។

កីឡាករវ័យ៣១ឆ្នាំធ្លាប់ឈ្នះពានលីគកំពូលអង់គ្លេស៣លើក ចាប់តាំងពីចូលរួម Man City ក្នុងឆ្នាំ២០១៧ ប៉ុន្ដែមិនទាន់ស្គាល់ពាន Champions League នៅឡើយទេ តែធ្លាប់ជាជើងឯករងក្នុងឆ្នាំ២០២១។

ប៉ុន្ដែកីឡាករជម្រើសជាតិអង់គ្លេសរូបនេះ មានបំណងចង់ឈ្នះពានរង្វាន់ធំបំផុតសម្រាប់ក្លិបអាជីពនៅអឺរ៉ុប មុនពេលសម្រេចចិត្តព្យួរស្បែកជើងពីបាល់ទាត់។

Walker បានថ្លែងប្រាប់ talkSPORT ថា៖ “Champions League ជាអ្វីដែលក្លិបនេះត្រូវការ។ យើងនិយាយថារាល់រដូវកាលក្នុងរយៈពេល៤ឆ្នាំ ចាប់តាំងពីខ្ញុំមកទីនេះ។ ក្លិបនេះ ត្រូវប្រជែងជាមួយ Manchester United, Liverpool។ យើងត្រូវតែឆ្ពោះទៅមុខ ហើយឈ្នះ Champions League”។

“យើងកៀកនឹងឈ្នះហើយកាលពីឆ្នាំមុន។ ក្រុមខ្លាំងមួយនេះនឹងឈ្នះនៅថ្ងៃណាមួយ។ អារម្មណ៍ដ៏ស្មោះត្រង់របស់ខ្ញុំគិតឃើញពី Premier League មានការខុសប្លែកពីគេ, វាគឺពិបាកជាងជាមួយនឹង៣៨ប្រកួត ដែលអ្នកលេងនៅក្នុងរដូវកាល”។

“ពាន Champions League គឺលេង១៣ប្រកួតដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្រ។ ខ្ញុំចង់បានពាន Premier League។ Champions League គឺជាអ្វីដែលអ្នកស្រមៃចង់បាន ហើយសង្ឃឹមថា ខ្ញុំអាចធ្វើឱ្យក្ដីស្រមៃរបស់ខ្ញុំក្លាយជាការពិតក្នុងឆ្នាំនេះ”៕

ខ្សែប្រយុទ្ធ Luuk de Jong បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅជាអាទិភាពរបស់គេគឺបន្ដលេងនៅ Barcelona។ នេះបើតាមការលើកឡើងរបស់ខ្សែប្រយុទ្ធហូឡង់រូបនេះក្នុងបទសម្ភាសន៍របស់ AD Sportwereld។

De Jong ស្ទើរតែចាកចេញពី Camp Nou ទៅហើយប៉ុន្ដែស្ថានភាពមានការប្រែប្រួល ក្រោយគេរកគ្រាប់បាល់បាល់សម្រាប់​ Barcelona ក្នុងការប្រកួតជាបន្ដបន្ទាប់ ដែលជាអ្វីអ្នកចា់ត់ការ Xavi Hernandez ត្រូវការ។

ខ្សែប្រយុទ្ធហូឡង់បាននិយាយថា៖ “ខ្ញុំបាននៅទីនេះកន្លះឆ្នាំហើយ។ ខ្ញុំមិនចង់ផ្លាស់ចេញជាថ្មីនោះទេ។ ទោះបីជាទូទៅខ្ញុំចាប់ផ្ដើមការប្រកួតនៅកៅអីបម្រុងក៏ដោយ, ខ្ញុំនៅតែមានតម្លៃ ប៉ុន្ដែក្លិបមិនមានការប្រកាសអ្វីជាផ្លូវការនៅឡើយទេ។ យើងនឹងរង់ចាំមើល ខ្ញុំនៅតែជាកីឡាកររបស់ Sevilla ខ្ញុំមានកុងត្រានៅទីនោះរហូតដល់ឆ្នាំ២០២៣”។

សូមរំឭកថា De Jong បានផ្លាស់មកចូលរួម Barca ក្រោមកិច្ចសន្យាខ្ចីជើង កាលលោក Ronald Koeman នៅដឹកនាំ ហើយអតីតគ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យរូបនេះ បានផ្ញើសារអបអរដល់គេ ចំពោះការរកគ្រាប់បាល់ជាបន្ដបន្ទាប់កន្លងមក៕

ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ